ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងLASED lll នៅទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានដឹកនាំក្រុមការងារគម្រោង ចុះជួបសំណេះសំណាលជាមួយសម្បទានិកដែលទទួលផលពីគម្រោងដើម្បីវាយតម្លៃពីស្ថានភាពនៃការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចុះពិនិត្យវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅគោលដៅទីតាំងសម្បទានដីសង្គមកិច្ចស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងឃុំព្រះផុស ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង។