សកម្មភាពចុះសិក្សាប្រភពទឹក វិភាគគុណភាពដី ធ្វើសារពើភ័ណ្ឌព្រៃឈើ ប្រមូលព័ត៌មានបឋម និងផលិតវីដេអូ នៅឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ចេញ​ផ្សាយ​ 27 Oct 2023
6556

កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) រួមមានផ្នែកពាក់ព័ន្ធដូចជា ផ្នែកអនុមាសភាគប្រព័ន្ធព័ត៌មាន និងផ្សព្វផ្សាយកសិកម្ម ផ្នែកព្រៃឈើ ផ្នែកធនធានដី ផ្នែកប្រព័ន្ធធារាសាស្ត្រ ផ្នែកយេនឌ័រ ដោយមានការសហការពីមន្ត្រីអនុវត្តគម្រោងថ្នាក់ក្រោមជាតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន មេភូមិ និងមេឃុំ បានចុះដល់ទៅទីតាំងសម្បទានដីសង្គមកិច្ចដែលស្ថិតនៅ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដើម្បីប្រមូលព័ត៌មានបឋម សិក្សាប្រភពទឹក វិភាគគុណភាពដី ធ្វើសារពើភ័ណ្ឌព្រៃ និងផលិតវីដេអូសកម្មភាពការងារ។ សមាសភាពចូលរួម ២១ នាក់ ស្រី ០២នាក់។