ពីថ្ងៃទី២៥ ដល់២៦ ខែតុលាឆ្នាំ២០២៣ ក្រុមការងារ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសហការណ៍ជាមួយក្រុមការងារគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះប្រមូលព័ត៌មានបឋមសម្រាប់រៀបចំរបាយការណ៍AEAនៅសាលាឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ មានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ និងចាស់ព្រឹទ្ធាចារ្យ។
- ថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣អ្នកចូលរួមសរុប២០នាក់ស្ត្រី៦នាក់
- ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣អ្នកចូលរួមសរុប២០នាក់ស្ត្រី៥នាក់។