ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំក្រុមការងារគម្រោង និងសហការីអមដំណើររួមមាន អនុប្រធានមន្ទីរកសិកម្ម រួមជាមួយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះត្រួតពិនិត្យទីតាំង សហគមន៍ជនជាតិដើមភាគតិចចំនួន២ គឺ សហគមន៍ជនជាតិដើមភាគតិចភូមិរៀង (ជនជាតិក្រោល) ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ និងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ាក្លែ (ជនជាតិមិល) ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសិក្សា ភាពខ្លាំង ភាពខ្សោយ និងបញ្ហាប្រឈម របស់សហគមន៍ ជនជាតិដើមភាគតិច សម្រាប់ធ្វើសំណើរទៅក្រុមការងារបេសកកម្ម គាំទ្រការអនុវត្តគម្រោងលើកទី៣ របស់ធនាគារពិភពលោក
+សំណូមពរពីសហគមន៍ជនជាតិដើមភាគតិចភូមិរៀង៖
- សំណូមពរសាងសង់ស្ពានដើម្បីផ្សារភ្ជាប់ការដឹកជញ្ជូន
- សំណូមពរប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនិងការងារកសិកម្ម
- សំណូមពរភ្នាក់ងារពេទ្យសត្វភូមិ
- សំណូមពរជួយស្វែងរកទីផ្សារ
- និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនិងការងារកសិកម្ម
+សំណូមពរពីសហគមន៍ជនជាតិដើមភាគតិចភូមិប៉ាក្លែ៖
- សំណូមពរជួសជុលផ្លូវអោយមានស្ថានភាពប្រសើរឡើង ងាយស្រួលដល់ការដឹកជញ្ជូន
- សំណូមពរប្រព័ន្ធធារាសាស្ត្រ
- សំណូមពរភ្នាក់ងារពេទ្យសត្វ
- សំណូមពរជួយស្វែងរកទីផ្សារ
សរុបអ្នកចូលរួមសរុបក្នុងភូមិរៀងមានចំនួន ៥៣រូប ស្ត្រី១៧រូប
អ្នកចូលរួមក្នុងភូមិប៉ាក្លែមានចំនួន ២៧រូប ស្ត្រី២រូប។