ការពង្រឹងសមត្ថភាពមន្ត្រីលើនីតិវិធីហិរញ្ញវត្ថុ និងការគ្រប់គ្រងគម្រោង

ចេញ​ផ្សាយ​ 22 Nov 2023
6130
កំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (ឡាសិត៣-LASED III) បានរៀបចំវគ្គពង្រឹងសមត្ថភាពមន្ត្រីលើនីតិវិធីហិរញ្ញវត្ថុ និងការគ្រប់គ្រងគម្រោង ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មដោយមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ទីប្រឹក្សាគម្រោង។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សរុបអ្នកចូលរួមចំនួន ៥២នាក់ ស្រី ៧នាក់៕