សកម្មភាពចុះប្រជុំផ្សព្វផ្សាយអំពីគោលគំនិតរបស់ក្រុមផលិត​ និងការបោះឆ្នោតជ្រេីសរេីសភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ​ និងភ្នាក់ងារពេទ្យសត្វភូមិ

ចេញ​ផ្សាយ​ 15 Aug 2023
6289
ថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ ដំណាក់កាលទី៣​ បានចុះទៅភូមិតាង៉ាច ឃុំប៉ូយ​ ស្រុកអូរជុំ​ ខេត្តរតនគិរី​ ដោយមានសហការសម្របសម្រួលដោយក្រុមការងារអនុវត្តគម្រោង​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តរតនគិរី​ ភ្នាក់ងារ​ ADF ប្រធានភូមិ​ ក្នុងគោលបំណងចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលគំនិត អត្ថប្រយោជន៍របស់ក្រុមផលិត មានដូចជា៖
១/ អ្វីទៅជាក្រុមផលិត
-មានគំនិត និងចំណាប់អារម្មណ៍ដូចគ្នា ឫប្រហាក់ប្រហែលគ្នា
-គោលបំណងរួម និងតាំងចិត្តការផលិតនូវផលិតផលដូចគ្នា
-ប្រើប្រាស់បច្ចេកទេសកសិកម្ម និងធាតុចូលកសិកម្មដូចគ្នា
-ភាពស្មោះត្រង់ តស៊ូ និងទទួលខុសត្រូវរួមជាមួយគ្នា
-ឆ្លើយតបទៅនឹងទីផ្សារនៃផលិតផលរបស់គេ
២/គោលបំណងនៃការបង្កើតក្រុម
-ពង្រឹងគុណភាពផលិតផល
-ធានាបរិមាណផលិតផលផ្គត់ផ្គង់ទីផ្សារ
-ឆ្លើយតបតម្រូវការទីផ្សារ
-រក្សាស្ថិរភាពប្រាក់ចំណូលរបស់កសិករ
-បង្កើតនូវទំនាក់ទំនង និងសាមគ្គីភាពបានល្អ
-មានគោលបណង និងដោះស្រាយបញ្ហាប្រហាក់ប្រហែលគ្នា
-ប្រមូលផ្តុំកម្លាំងផលិតសម្រាប់ចរចារលើទីផ្សារ
៣/អត្ថប្រយោជ៍នៃការបង្កើតក្រុមផលិត
-បានផលចំណេញច្រើនជាងមុនតាមរយៈការធ្វើការងារជាក្រុម
-ទទួលបាន និងចែករំលែកគ្នាទៅវិញទៅមក នូវព័ត៌មានទីផ្សារ បទពិសោធន៍ ចំណេះដឹង
-ជួយគ្នាទៅវិញទៅមក (ការប្រវាស់ដៃគ្នា)
-អាចបង្កើនបច្ចេកទេសដាំដុះ
-តម្លៃថេរ ឫមានការកើនឡើង
-កសិករអាចមានឥទ្ធិពលខ្លាំងក្នុងការចរចារទីផ្សារជាមួយឈ្មួញ
-ផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងការទិញកសិផលរបស់កសិករ
-ទទួលផលប្រយោជន៍ និងលើកកម្ពស់តម្លៃកសិផល
-លើកស្ទួយជីវភាពកសិករ និងសង្គមជាតិ
និងធ្វេីការបោះឆ្នោតជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ​ និងភ្នាក់ងារពេទ្យសត្វភូមិ នៅសហគមន៍ជនជាតិដើមភាគតិចគ្រីង ដោយមានប្រជាកសិករចូលរួមចំនួន ៧៥នាក់ ស្រី ៤៥នាក់។
ជាលទ្ធផល ប្រជាកសិករ ពួកគាត់មានភាពរីករាយ និងយល់ស្របលើគោលគំនិតនៃការចងក្រងជាក្រុមនេះឡើង។
ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ ដំណាក់កាលទី៣ បានសម្រេចលទ្ធផលក្រោយពីការបោះឆ្នោតជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ​ចំនួន ២នាក់ ៖
-ឈ្មោះ ចាអាយ ត្រហែន
-ឈ្មោះ រ៉យ តាតែម
និងភ្នាក់ងារពេទ្យសត្វភូមិចំនួន ២នាក់ ៖
-ឈ្មោះ កាយើវ កាញ៉ាន
-ឈ្មោះ រ៉ាន់ចែន ដូង។