កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង LASED III នៅខេត្ដកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 08 Dec 2023
6091

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ឆ្នាំង ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្ដន៍គម្រោង LASED III នៅខេត្ដកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកគម្រោង LASED III ផ្នែកកសិកម្ម ក្រុមការងារគម្រោងថ្នាក់ជាតិ និងក្រុមការងារអនុវត្ដគម្រោងថ្នាក់ខេត្ដ ចំនួន ១៦ រូប ។