នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារក្រសួងកសិកម្មរុក្ខ្មា ប្រមាញ់និងនេសាទ បានចូលរួមកិច្ចប្រជ៉ំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការប្រើប្រាស់ដី (Land Use) ក្នុងកម្រិតក្រុមការងារបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង LASED III ដែលមានទីតាំងនៅភូមិសាអង ឃ៉ំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជ៉ំបានរៀបចំនៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមសរុបចំនួន២១នាក់ ដែលមកពីក្រសួងដែនដីនរគរូបនីយកម្ម និងសំណង់ ទីប្រឹក្សាគម្រោង មន្ទីរដែនដី មន្ទីកសិកម្ម ការិយាល័យភូមិបាល និងអាជ្ញាធរពាក់ពន្ធ័ កិច្ចប្រជ៉ំពិភាក្សាលើចំណុចគោលសំខាន់ៗ៖
-ការកំណត់តំបន់លំនៅដ្ឋាន
-ការកំណត់តំបន់កិសកម្ម
-ការតំបន់រដ្ឋបាល និងហេដ្ឋារចនាសម្ពន្ធ័
ជាលទ្ធផលអង្គប្រជ៉ំបានសម្រេចជារួម
-ផ្លាស់ប្តូទីតាំងលំនៅដ្ឋានពីទីតាំងពង្រាងដែលស្ថិតនៅរយៈកំពស់ ១៨-២០ម ទៅទីតាំងខាងជើងដែលមានរយះកម្ពស់ខ្ពស់ជាងដែលស្ថិតនៅចន្លោះ ២៥-៣០ម
-កំណត់ទំហំក្បាលដីលំនៅដ្ឋាន ៣០ x ៤០ម ក្នុង១គ្រួសារ
-កំណត់ទំហំដីកសិកម្ម ១ហិកតា ក្នុង១គ្រួសារ
-កំណត់តំបន់ទ្រនាប់ដងអូរ ២៥ម សងខាងពីអ័ក្សអូរ
-កំណត់ទំហំផ្លូវតភ្ជាប់ ២៤ម ផ្លូវក្នុងភូមិទំហំ ២០ម និងក្នុងដីកសិកម្មទំហំ ១៥ម។