កិច្ចប្រជុំពិភាក្សាជាមួយ អនុប្រធានមន្ទីរកសិកម្ម រួមជាមួយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងក្រុមការងារអនុវត្តគម្រោង

ចេញ​ផ្សាយ​ 21 Sep 2022
6148
ខេត្តមណ្ឌលគិរី៖​ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២
កម្មវិធីទី១៖
ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អនុប្រធានមន្ទីរកសិកម្ម រួមជាមួយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងក្រុមការងារអនុវត្តគម្រោង។​
ក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានមន្ទីរបានធ្វើសេចក្តីរាយការណ៍វឌ្ឍនភាពការងារនិងបញ្ហាប្រឈមនានា។​
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ ឯកឧត្តមនាយកគម្រោង បានចង្អុលបង្ហាញតម្រង់ទិសដល់មន្ត្រីអនុវត្តគម្រោង ដើម្បីអោយអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមានអ្នកចូលរួមសរុបចំនួន១៦រូប។​
កម្មវិធីទី២៖
ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ បានដឹកនាំក្រុមការងារអនុវត្តគម្រោង និង រួមជាមួយមន្ត្រីពាក់ព័ន្ធនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ជួបសំណេះសំណាលជាមួយប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិអណ្តូងក្រឡឹង (ជនជាតិព្នង) ដែលស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ស្វែងយល់ពីស្ថានភាពការងារកសិកម្ម ពិនិត្យទីតាំងប្រភពទឹកដែលអាចស្រោចស្រពដល់ការងារក្នុងសហគមន៍ជនជាតិភាគតិច និងណែនាំដល់ប្រធានសហគមន៍បង្កើតជាក្រុមសមាជិកឌីជីថលដើម្បីមានភាពងាយស្រួលទទួលបាននូវព័ត៌មានអំពីការងារបច្ចេកទេសកសិកម្ម។​
ក្នុងភូមិនេះមាន ២២០គ្រួសារ សមាជិកសរុប ៨១៦នាក់ ស្ត្រី៤២៩នាក់ ដោយមានអ្នកអ្នកចូលរួម១៦រូប។​
+សំណូមពរពីសហគមន៍ជនជាតិភាគតិច÷
-សំណូមពរអោយមានភ្នាក់ងារពេទ្យសត្វភូមិ
-សំណូមពរវគ្គបណ្តុះបណ្ដាលបច្ចេកទេសកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ
-ជួយស្វែងរកទីផ្សារកសិផលអោយមានតម្លៃសមរម្យ
កម្មវិធីទី៣៖
ឯកឧត្តមនាយកបន្តចុះជួបសំណេះសំណាលជាមួយប្រធានសហគមន៍ជនជាតិដើមភាគតិចពូត្រុំ សង្កាត់ រមនា ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគីរី នៅស្នាក់ការសហគមន៍ជនជាតិដើមភាគតិចដើម្បីប្រមូល ទិន្នន័យស្ថានភាពភូមិសាស្ត្រ ការប្រើប្រាស់ដីតាមប្រភេទដី សមស្របជាមួយដំណាំ ការប្រមូលផល ការចិញ្ចឹមសត្វ ទីផ្សារ កសិផល និង សត្វ នាពេលបច្ចុប្បន្ន។
នៅក្នុងសហគមន៍នេះមានបងប្អូនជនជាតិរស់នៅប្រមូលផ្តុំគ្នាចំនួន 3ក្រុម ចំងាយពីក្រុម1ទៅក្រុម1ពី6-10km ហើយ ដំណាំចំបងគឺ-ស្វាយច​ន្ទី
-ដំឡូងមី តម្លៃ600៛ស្ងួត
-ស្រូវដែលដាំតាមជំរាលភ្នំ ហើយក្នុង១គ្រួសារមានដីដំណាំប្រហែល១ ទៅ២ហិចតា ។
-និង មានការចិញ្ចឹមគោតិចតួចតាមគ្រួសារ
 
+សំណូមពរពីបងប្អូនជនជាតិ៖
-សូមអោយមានពេទ្យសត្វភូមិ
-មានបើកវគ្គបណ្តុះបណ្ដាលបច្ចេកទេសកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ
-ជួយរកទីផ្សារកសិផលអោយមានតម្លៃសមរម្យ។