ពិធីប្រកាសតំបន់វិនិច័្ឆយដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ចីជាដីឯកជនរបស់រដ្ឋសម្រាប់កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ( LASED III)

ចេញ​ផ្សាយ​ 02 Oct 2023
6331
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម (LASED III) បានចូលរួមក្នុងពិធីប្រកាសតំបន់វិនិច័្ឆយដើម្បីកំណត់អត្តសញ្ញណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ចីជាដីឯកជនរបស់រដ្ឋសម្រាប់កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) ស្ថិតនៅភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំទ្បូត ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចូលរួមដោយឯកឧត្តមអភិបាលរងខេត្តបាត់ដំបង លោកបណ្ឌិត ថុល ឌីណា នាយកគម្រោង LASED III លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក លោកប្រធានមន្ទីរ ដនសស ខេត្តបាត់ដំបង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង មន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជា ៤៥០នាក់។