កិច្ចប្រជុំជាមួយគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត និងក្រុមការងារគម្រោងឡាសិត៣ ប្រចាំខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 02 Oct 2023
6079

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (ឡាសិត ៣ - LASED III) នៃក្រសួង ដ.ន.ស. និងក្រសួង ក.ស.ក និងក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤ របស់ធនាគារពិភពលោក បានជួបប្រជុំជាមួយគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត និងក្រុមការងារគម្រោងឡាសិត៣ ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលវឌ្ឍនភាព លទ្ធផលនៃការអនុវត្ត និងផែនការអនុវត្តបន្តរបស់គម្រោងឡាសិត៣ ក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនោះ បានរៀបចំធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកបណ្ឌិត ថុល ឌីណា នាយកគម្រោងឡាសិត៣ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួង ក.ស.ក. និងជានាយកផ្នែកកសិកម្មនៃគម្រោងឡាសិត៣ លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារគម្រោងឡាសិត៣ និងជាតំណាងធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត នៃក្រសួង ដ.ន.ស និង ក្រសួង ក.ស.ក សរុបចំនួន ៥៦នាក់៕