នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទប់ប្រជុំបូព្រឹក្ស ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី ៣ (LASED III)បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំរបាយការណ៍ប្រព័ន្ធវិភាគក្សេត្របរិស្ថាន(Agro Ecological Analysis) នៅទីតាំងដីសម្បទានសង្គមកិច្ច ឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលដឹកនាំដោយលោក សាម៉េង កែវមុនីន ប្រធានគ្រប់គ្រងទទួលបន្ទុកផ្នែកបច្ចេកទេស និងមានការចូលរួមដោយលោក ទីប្រឹក្សាគម្រោង មន្ត្រីបច្ចេកទេសអនុវត្តគម្រោងថ្នាក់ជាតិ សរុបអ្នកចូលរួម ១០នាក់ ស្រី ០នាក់។