ស្ពៃក្ដោបដែលដាំដុះដោយកសិករនៅខេត្តមណ្ឌលគិរី កំពុងត្រៀមដឹកជញ្ជូនមកតាំងបង្ហាញក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦។
ពីការដាំដុះ រហូតដល់ការប្រមូលផល៖
តាមរយៈការគាំទ្ររបស់គម្រោង LASED III កសិករទទួលបានឱកាសពង្រឹងសមត្ថភាពផលិតកម្មកសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មសមស្រប។ ការគាំទ្រផ្តោតលើការលើកកម្ពស់ចំណេះដឹង និងជំនាញរបស់កសិករ ចាប់ពីការរៀបចំដី ការជ្រើសរើសពូជ និងការដាំដុះ ការថែទាំដំណាំ ការគ្រប់គ្រងទឹក និងជី ការតាមដានសុខភាពដំណាំ និងការប្រមូលផលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ការអនុវត្តបច្ចេកទេសទាំងនេះ រួមចំណែកជួយឱ្យកសិករបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល និងមានលទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ជាមួយគ្នានេះ ការជំរុញការភ្ជាប់ទំនាក់ទំនងទីផ្សារ និងការផ្សព្វផ្សាយផលិតផលកសិកម្ម ក៏ជាឱកាសសំខាន់សម្រាប់ឱ្យកសិករបង្ហាញសមត្ថភាពផលិត និងស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន។
ពីផលដំណាំក្នុងសហគមន៍ ទៅកាន់ទីផ្សារក្នុងរាជធានី៖
ការនាំយកស្ពៃក្ដោបពីខេត្តមណ្ឌលគិរីមកតាំងបង្ហាញក្នុងពិព័រណ៍នេះ មិនត្រឹមតែជាការបង្ហាញពីគុណភាពផលិតផលកសិកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសផ្សព្វផ្សាយសក្តានុពលផលិតកម្មរបស់កសិករ បង្កើនការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងបង្កើតទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មផងដែរ។
តាមរយៈការគាំទ្រការអភិវឌ្ឍជីវភាព និងការលើកកម្ពស់ផលិតកម្មកសិកម្ម គម្រោង LASED III បន្តចូលរួមចំណែកក្នុងការជំរុញឱ្យគ្រួសារកសិករមានឱកាសបង្កើនប្រាក់ចំណូល ពង្រឹងភាពធន់នៃជីវភាព និងអភិវឌ្ឍសហគមន៍កសិកម្មឱ្យកាន់តែមានភាពរឹងមាំ និងចីរភាព។
LASED III — រួមគ្នាគាំទ្រលើកកម្ពស់ផលិតផលកសិកម្មយើង បង្កើនឱកាសទីផ្សារ និងកែលម្អជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទំនាក់ទំនង៖ 092878781
---
Mondulkiri Cabbage to Showcase Its Agricultural Potential at the Cambodia Agriculture Forum and Expo 2026
Cabbage grown by farmers in Mondulkiri Province is being prepared for display at the Cambodia Agriculture Forum and Expo 2026, which will take place at Koh Pich Convention and Exhibition Center in Phnom Penh from October 23–25, 2026.
From Planting to Harvesting:
With support from the LASED III Project, farmers have opportunities to strengthen their agricultural production capacity and improve their livelihoods through the application of appropriate agricultural techniques. Support focuses on enhancing farmers’ knowledge and skills throughout the production process, from land preparation, seed selection, and planting to crop maintenance, water and fertilizer management, crop health monitoring, and proper harvesting techniques.
The application of these techniques contributes to improving production efficiency, enhancing product quality, and enabling farmers to respond more effectively to market demand. In addition, strengthening market linkages and promoting agricultural products provide important opportunities for farmers to showcase their production capacity and explore new markets for their produce.
From Community Farms to the Capital’s Market:
Bringing cabbage from Mondulkiri Province to this exhibition is not only an opportunity to showcase the quality of locally grown agricultural products, but also to promote farmers’ production potential, increase consumer awareness, and establish connections with business partners.
Through its support for livelihood development and agricultural production, the LASED III Project continues to contribute to creating opportunities for farming households to increase their income, strengthen livelihood resilience, and develop more resilient and sustainable agricultural communities.
LASED III — Working together to promote local agricultural products, expand market opportunities, and improve the livelihoods of local communities.