នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (ឡាសិត ៣) ដឹកនាំដោយលោក ឡុង ផន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសហការីក្នុងគម្រោងចំនួន ៤រូប ព្រមទាំងមានការចូលរួមពីលោក យ៉ម សណ្តុះ អ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADF) ប្រចាំឃុំព្រះផុស បានចុះផ្តល់វគ្គបណ្តុះបណ្តាលស្តីពី «ការតម្រង់ទិសបច្ចេកទេសដាំដុះដំណាំបន្លែ» ដល់សម្បទានិក និងក្រុមផលិតក្នុងគម្រោងឡាសិត ៣ សរុបចំនួន ៥២នាក់ (ស្រី ៣១នាក់)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានគោលបំណងសំខាន់ៗចំនួន ៣៖
១. បង្កើនសមត្ថភាពដល់សម្បទានិកក្នុងការដាំដុះបន្លែ ដែលទើបមកតាំងទីលំនៅថ្មីលើដីសម្បទាន។
២. ចូលរួមបង្កើនអាហារូបត្ថម្ភរបស់កុមារ និងសន្តិសុខស្បៀងគ្រួសារ។
៣. ចូលរួមឆ្លើយតបនឹងតម្រូវការទីផ្សារ។
---
Vegetable Cultivation Technical Orientation Training Provided to LASED III Beneficiaries in Battambang
On Tuesday 20th, October 2026, the Social Land Concession and Economic Development Project Phase III (LASED III) implementation team—led by Mr. Long Phon, Deputy Director of the Battambang Provincial Department of Agriculture, Forestry and Fisheries, along with 4 project colleagues and Mr. Yom Sandaoh, Agricultural Development Facilitator (ADF) for Preah Phos commune—conducted a technical orientation training on vegetable cultivation. The session was delivered to 52 LASED III beneficiaries and production group members (31 women).
Held in Kuy Veng village, Preah Phos commune, Koas Krala district, Battambang province, the training focused on three main objectives:
-Enhancing the vegetable cultivation capacity of newly settled beneficiaries on concession land.
-Contributing to improved child nutrition and household food security.
-Responding effectively to market demands.