ការបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ និងសមភាពក្នុងវិស័យកសិកម្មនៅខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 22 Oct 2026
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារគម្រោងឡាសិត ៣ (LASED III) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីជនបង្គោលឃុំគោល ADF និង CDF បានរៀបចំនិងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការផ្សព្វផ្សាយអំពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម សមភាពយេនឌ័រ ការសម្រេចចិត្ត និងការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ»។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ១០១រូប (ស្រ្តី ៦១រូប)។
—-
Gender Mainstreaming and Equality Training in Agriculture Conducted in Kampong Thom Province
On October 20, 2026, the LASED III project team from the Ministry of Land Management, Urban Planning and Construction (MLMUPC) and the Ministry of Agriculture, Forestry and Fisheries (MAFF), in collaboration with the Kampong Thom Provincial Department of Land Management, Urban Planning and Construction, the Provincial Department of Women's Affairs, and target commune focal points (ADF and CDF), organized and participated in a training course on "Gender Mainstreaming in Agriculture, Gender Equality, Decision-Making, and Gender-Based Violence Prevention." The training session brought together a total of 101 participants, including 61 women.