ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់មតិយោបល់លើ របាយការណ៍បញ្ចប់ការងាររបស់ក្រុមហ៊ុន Resource Development Consultant Co,. Ltd (RDC) ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III។
កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ២០នាក់ ក្នុងនោះស្ត្រី ៣នាក់ រួមមាន ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេស មន្ត្រីបច្ចេកទេសអនុវត្តគម្រោងតាមអនុសមាសភាគ ទីប្រឹក្សាគម្រោង និងតំណាងក្រុមហ៊ុន RDC ដែលបានធ្វើបទបង្ហាញអំពីលទ្ធផលការងារ និងខ្លឹមសារសំខាន់ៗនៃរបាយការណ៍បញ្ចប់។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងវាយតម្លៃលើគុណភាព ភាពពេញលេញ និងភាពស៊ីសង្វាក់នៃរបាយការណ៍ជាមួយលទ្ធផលការងារដែលបានអនុវត្ត ព្រមទាំងធានាថា សកម្មភាព សមិទ្ធផល បញ្ហាប្រឈម បទពិសោធន៍ និងមេរៀនដែលទទួលបាន ត្រូវបានកត់ត្រា និងបង្ហាញឱ្យបានច្បាស់លាស់។
ក្រុមហ៊ុន RDC បានធ្វើបទបង្ហាញអំពីលទ្ធផលការងារដែលបានអនុវត្ត ការសម្រេចបានតាមគោលដៅ និងចំណុចសំខាន់ៗដែលបានចងក្រងក្នុងរបាយការណ៍បញ្ចប់ ដើម្បីទទួលបានការពិនិត្យ និងមតិយោបល់ពីក្រុមការងារគម្រោង។
ក្នុងកិច្ចពិភាក្សា ឯកឧត្តម ឃី កុសល បានផ្តល់មតិយោបល់ និងការណែនាំសំខាន់ៗ ដោយផ្តោតលើការពង្រឹងគុណភាពរបាយការណ៍ឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងបានត្រឹមត្រូវពីលទ្ធផលជាក់ស្តែងនៃការងារ។ ឯកឧត្តមនាយក បានណែនាំឱ្យក្រុមហ៊ុន RDC ពិនិត្យ និងកែសម្រួលរបាយការណ៍ឡើងវិញ ជាពិសេសលើការបង្ហាញលទ្ធផលសម្រេចបានធៀបនឹងគោលដៅដែលបានកំណត់ ការបញ្ចូលទិន្នន័យ និងភស្តុតាងគាំទ្រឱ្យបានគ្រប់គ្រាន់ ការបង្ហាញបញ្ហាប្រឈម និងមេរៀនដែលទទួលបាន ព្រមទាំងរៀបចំអនុសាសន៍ឱ្យមានភាពជាក់លាក់ និងអាចយកទៅអនុវត្តបាន។
ជាមួយគ្នានេះ ក្រុមការងារគម្រោង និងទីប្រឹក្សាបានចូលរួមផ្តល់មតិយោបល់ និងសំណើកែលម្អលើចំណុចបច្ចេកទេសពាក់ព័ន្ធ ដើម្បីជួយឱ្យក្រុមហ៊ុន RDC អាចបំពេញបន្ថែម និងកែសម្រួលរបាយការណ៍ឱ្យកាន់តែមានគុណភាព មុននឹងរៀបចំជារបាយការណ៍បញ្ចប់ចុងក្រោយ។
កិច្ចប្រជុំនេះបានរួមចំណែកសំខាន់ក្នុងការធានាគុណភាពនៃរបាយការណ៍បញ្ចប់ការងារ និងការចងក្រងចំណេះដឹង បទពិសោធន៍ និងមេរៀនសំខាន់ៗពីការអនុវត្តគម្រោង LASED III ដែលអាចជាមូលដ្ឋានសម្រាប់ការរៀនសូត្រ និងការរៀបចំការងារនាពេលអនាគត។
—-
RDC Project Completion Report Review Meeting under LASED III
On Oct 5th, 2026, the LASED III Project organized a meeting to review and provide comments on the RDC Project Completion Report, under the leadership of H.E. Khy Kosal, Under Secretary of State of the Ministry of Agriculture, Forestry and Fisheries and Agriculture Director of the LASED III Project.
The meeting brought together 20 participants, including 3 women, comprising the Technical Management Lead, technical staff responsible for implementation under different sub-components, project consultants, and representatives of RDC who presented the key results and major findings documented in the completion report.
The meeting aimed to review the quality, completeness, and consistency of the report with the actual implementation results, while ensuring that key activities, achievements, challenges, experiences, and lessons learned were clearly documented.
During the discussion, H.E. Khy Kosal provided key guidance and recommendations to further strengthen the report, particularly in presenting achievements against planned targets, providing sufficient supporting data and evidence, documenting challenges and lessons learned, and developing clear and practical recommendations.
The project team and consultants also provided technical comments and suggestions to support RDC in further reviewing, strengthening, and finalizing the report.
The meeting contributed to ensuring the quality of the project completion report and consolidating key knowledge, experiences, achievements, challenges, and lessons learned from LASED III implementation for future learning and planning.