ការលើកកម្ពស់ការដាំបន្លែសុវត្ថិភាព ក្រោមគម្រោង LASED III ខេត្តរតនគិរី

ចេញ​ផ្សាយ​ 22 Oct 2026
បងប្អូនជនជាតិដើមភាគតិចទំពួន នៅភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ បានបង្កើត ក្រុមផលិតបន្លែសុវត្ថិភាព ភូមិឡាអិន ដែលមានសមាជិកសរុប ៣៨នាក់ ក្នុងនោះស្ត្រី ១៩នាក់ និងទទួលបានផ្ទះសំណាញ់ចំនួន ១២ខ្នង។
តាមរយៈការគាំទ្ររបស់គម្រោង LASED III ក្រុមការងារបានណែនាំ និងបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ ដើម្បីលើកកម្ពស់កសិកម្មឆ្លាតវៃ និងការផលិតបន្លែសុវត្ថិភាព។ បច្ចុប្បន្ន គ្រួសារមួយចំនួនអាចប្រមូលផលសម្រាប់បរិភោគ និងលក់បន្ថែម ខណៈគ្រួសារផ្សេងទៀតអាចផ្គត់ផ្គង់បន្លែបានគ្រប់គ្រាន់សម្រាប់គ្រួសារ កាត់បន្ថយការចំណាយ និងការពឹងផ្អែកលើការទិញបន្លែពីខាងក្រៅ។
---
Promoting Safe Vegetable Production under the LASED III Project in Ratanakiri Province
The indigenous Tumpuon community in La In Village, Teun Commune, Koun Mom District, has established the La In Village Safe Vegetable Production Group, comprising 38 members, including 19 women. Through the LASED III Project, the group has received 12 net houses.
The project has provided training and technical guidance on net-house vegetable cultivation to promote climate-smart agriculture and safe vegetable production. As a result, some households are now able to harvest vegetables for both household consumption and sale, while others can produce sufficient vegetables for their families. These efforts help reduce household expenses and reliance on purchasing vegetables from external sources.