ឯកឧត្តម ឃី កុសល ចុះពិនិត្យមើលវឌ្ឍនភាពស្ថិតក្នុងឃុំព្រះផុស ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ 22 Oct 2026

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលដែលសម្រេចបាន ដូចជា ការចូលតាំងទីលំនៅ ស្ថានភាពការដាំដុះ ព្រមទាំងជួបសំណេះសំណាលជាមួយសម្បទានិក ស្ថិតក្នុងឃុំព្រះផុស ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង។