ដំណើរការវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ លើដំណាំស្វាយចន្ទី និងដំណាំបន្លែ

ចេញ​ផ្សាយ​ 16 Oct 2026
2
ខេត្តកំពង់ធំ៖ នាថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារការងារផ្នែកដំណាំនៃគម្រោង LASED III បានចុះទៅបើកដំណើរការវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ លើដំណាំស្វាយចន្ទី និងដំណាំបន្លែ ដល់កសិករ នៅ៖
+ ឃុំគោល ស្រុកប្រាសាទសំបូរឃុំ ខេត្តកំពង់ធំ
+ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ
ក្រុមការងារបានចែករំលែកចំណេះដឹងទាក់ទងលើ:
+ ការជ្រើសរើសពូជ
+ ការរៀបចំដី
+ ការតាក់តែងមែក
+ ការតត្រួយ
+ ការប្រើប្រាស់ជី និងការធ្វើជីទឹក
ដោយមានការអនុវត្តបង្ហាញជាក់ស្តែងផងដែរ។
សកម្មភាពសាលារៀនស្រែកសិករនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងកសិករក្នុងឃុំ សរុបចំនួន
+ ឃុំគោល៖ ១០០នាក់ ស្រី ៥៧នាក់។
+ ឃុំទំរីង៖ ១០០នាក់ ស្រី ៦២នាក់។
---
Kampong Thom Province: From October 13 to 17, 2026, the crop technical team of the LASED III project conducted Farmer Field School (FFS) training sessions on cashew and vegetable production for local farmers in:
- Koul Commune, Prasat Sambour District, Kampong Thom Province
- Tum Ring Commune, Sandan District, Kampong Thom Province
The team shared key knowledge on:
- Seed and variety selection
- Land preparation
- Pruning techniques
- Shoot grafting / budding
- Fertilizer application and liquid fertilizer production
The sessions also included practical field demonstrations.
The Farmer Field School activities were joined by officials from the Kampong Thom Provincial Department of Agriculture, Forestry, and Fisheries, along with local farmers, totaling:
- Koul Commune: 100 participants (57 women)
- Tum Ring Commune: 100 participants (62 women)