ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍដំណាំរដូវ និងជាប្រធានបច្ចេកទេសគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងគណៈកម្មការមជ្ឈមណ្ឌលសាលារៀនស្រែកសិករចម្រុះ។
គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
-ចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលសាលារៀនស្រែកសិករចម្រុះ ដែលបានរៀបចំ និងអនុវត្តក្រោមកិច្ចសន្យាសេវាកម្មទីប្រឹក្សាដោយក្រុមហ៊ុន CAM GREAT FARM។
-ប្រគល់-ទទួលសម្ភារៈបរិក្ខារការិយាល័យ រួមមាន កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ជូនដល់សហគមន៍ ដើម្បីសម្រួលដល់ការបំពេញការងារ និងតម្រូវការប្រចាំថ្ងៃនៅក្នុងមជ្ឈមណ្ឌល។