ចុះជួបពិភាក្សា ជាមួយអាជ្ញាធរឃុំ និងប្រជាសហគមន៍ អំពីស្ថានភាពស្រះ ការប្រើប្រាស់ទឹក និងបញ្ហាប្រឈមនានា

ចេញ​ផ្សាយ​ 01 Oct 2026
1
ការរៀបចំកិច្ចប្រជុំថ្នាក់ឃុំ ស្តីពី «ប្រតិបត្តិការ និងការថែទាំស្រះទឹកសហគមន៍ (O&M)»
កាលបរិច្ចេទេ: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៦ ម៉ោង ២:00 រសៀល
ទីតាំង: ដីសម្បទានសង្គមកិច្ច គោល និងទំរីង
? គោលបំណងកិច្ចប្រជុំ
ក្រុមការងារនឹងចុះជួបពិភាក្សា ជាមួយអាជ្ញាធរឃុំ និងប្រជាសហគមន៍ ដើម្បី៖
• ប្រមូលព័ត៌មានជាក់ស្តែង៖ អំពីស្ថានភាពស្រះ ការប្រើប្រាស់ទឹក និងបញ្ហាប្រឈមនានា
• វាយតម្លៃការគ្រប់គ្រង៖ ស្វែងយល់អំពីការថែទាំ និងការទទួលខុសត្រូវរបស់សហគមន៍លើស្រះទឹក
• ចុះពិនិត្យទីតាំងផ្ទាល់៖ ពិនិត្យស្ថានភាពស្រះ
ព័ត៌មានដែលបានប្រមូល នឹងត្រូវយកទៅចងក្រងជា «របាយការណ៍ប្រតិបត្តិការ និងការថែទាំស្រះ (O&M Report)» ដើម្បីធ្វើជាមគ្គុទ្ទេសក៍សម្រាប់សហគមន៍ និងអាជ្ញាធរ ក្នុងការគ្រប់គ្រង និងថែរក្សាស្រះទឹកឱ្យប្រើប្រាស់បានយូរអង្វែង។