សកម្មភាពចុះពិនិត្យ និងពង្រឹងក្រុមទុនបង្វិល ក្រោមគម្រោង LASED II ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 01 Oct 2026
1
ចាប់ពីថ្ងៃទី១៤–១៩ ខែកញ្ញា ឆ្នាំ២០២៦៖ កញ្ញា ហេង គឹមស្រេង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យបញ្ជីស្នាម ពង្រឹងក្រុមទុនបង្វិល និងស្រង់ស្ថិតិដាំដុះបង្កបង្កើនផលដំណាំ នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ស្ថិតក្នុងឃុំពាម ឃុំឈានឡើង និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សកម្មភាពនេះបានអនុវត្តជាមួយក្រុមសរុបចំនួន ១៦ក្រុម ដោយមានការចូលរួមពីអាជ្ញាធរភូមិ ថ្នាក់ដឹកនាំក្រុម និងសមាជិកក្រុម ដើម្បីពង្រឹងការគ្រប់គ្រងក្រុមទុនបង្វិល និងតាមដានស្ថានភាពផលិតកម្មកសិកម្មរបស់ប្រជាកសិករ។
---
Activities to Review Records, Strengthen Revolving Fund Groups, and Collect Crop Production Statistics under the LASED II Project in Kampong Chhnang Province
From September 14 to 19, 2026, Ms. Heng Kimsreng, Deputy Director of the Kampong Chhnang Provincial Department of Agriculture, Forestry and Fisheries, and her colleagues conducted activities to review records, strengthen revolving fund groups, and collect crop production statistics at the Land Allocation for Social and Economic Development Phase II (LASED II) sites in Peam, Chhean Laeung, and Krang Leav communes, Samakki Meanchey District, Kampong Chhnang Province.
The activities covered a total of 16 groups, with participation from village authorities, group leaders, and group members, aiming to strengthen revolving fund management and monitor farmers’ agricultural production activities.