[Eng-Below]
ផ្ទះសំណាញ់ បច្ចេកទេសថ្មី បង្កើតឱកាសថ្មីសម្រាប់កសិករនៅខេត្តមណ្ឌលគិរី
===
អ្នកស្រី សាត សុហៀង អាយុ ៣១ឆ្នាំ ជាកសិករម្នាក់ដែលទទួលបានផ្ទះសំណាញ់ពីគម្រោង LASED III នៅខេត្តមណ្ឌលគិរី។ ក្រោយទទួលបានការបណ្តុះបណ្តាល និងការណែនាំបច្ចេកទេស អ្នកស្រីបានចាប់ផ្តើមដាំ ស្ពៃក្រញាញ់ និងស្ពៃចង្កឹះ ក្នុងផ្ទះសំណាញ់ ដោយរៀបចំការដាំដុះតាមតម្រូវការទីផ្សារ។
ក្នុងវគ្គដាំដុះទី១ អ្នកស្រីប្រមូលផលបាន ១១៥គីឡូក្រាម ក្នុងរយៈពេលប្រមាណ ៣០ថ្ងៃ និងលក់បានប្រាក់សរុប ៤០២,៥០០រៀល ខណៈចំណាយថ្លៃដើមប្រមាណ ៨០,០០០រៀល។ អ្នកស្រីបានលើកឡើងថា ការដាំបន្លែក្នុងផ្ទះសំណាញ់ជួយសន្សំសំចៃទឹក កាត់បន្ថយការរំខានពីសត្វល្អិត ងាយស្រួលគ្រប់គ្រងការដាំដុះ និងអាចផលិតបានតាមតម្រូវការទីផ្សារ។
បច្ចុប្បន្ន អ្នកស្រីកំពុងត្រៀមដាំដុះវគ្គទី២ និងមានគម្រោងពង្រីកការដាំដុះនៅលើដីខាងក្រៅផ្ទះសំណាញ់ ដើម្បីបង្កើនទិន្នផល គុណភាព និងចំណូលគ្រួសារ។
ជាមួយគ្នានេះ លោកស្រី យឿន សារិន អ្នកសម្របសម្រួលរៀបចំអភិវឌ្ឍន៍កសិកម្មប្រចាំខេត្តមណ្ឌលគិរី ក្រោមគម្រោង LASED III កំពុងជំរុញក្រុមផលិតបន្លែទាំង ៧ទីតាំង និងភ្ជាប់កសិករទៅកាន់ដៃគូទីផ្សារ។
បច្ចុប្បន្ន មានឈ្មួញក្នុងស្រុកចំនួន ២ និងផ្សារទំនើបចំនួន ២ បានចាប់អារម្មណ៍ទិញផលិតផលកសិករ ខណៈក្រុមផលិតបន្លែនៅភូមិពូត្រំ បានសាកល្បងដាំស្ពៃក្តោបក្នុងផ្ទះសំណាញ់ចំនួន ៨ខ្នង។
- - -
Net Houses: New Technology Creates New Opportunities for Mondulkiri Farmers
Ms. Sat Sohieng, 31, is a farmer who received a net house from the LASED III project in Mondulkiri province. After receiving training and technical guidance, she began cultivating mustard greens and bok choy inside the net house, aligning her production with market demand.
In her first harvest cycle, she gathered 115 kilograms of produce in about 30 days, earning a total of 402,500 Riels while incurring cost expenses of approximately 80,000 Riels. She noted that growing vegetables inside a net house conserves water, reduces pest disruptions, simplifies crop management, and enables production that matches market demand.
Currently, she is preparing for her second planting cycle and plans to expand cultivation onto the land outside the net house to increase yield, enhance quality, and boost her family's income.
At the same time, Ms. Yoeun Sarin, Agricultural Development Coordinator for Mondulkiri province under the LASED III project, is pushing forward vegetable production groups across 7 locations and connecting farmers directly with market partners.
Presently, two local merchants and two supermarkets have expressed interest in buying the farmers' produce, while the vegetable production group in Pu Trom village has begun trial-growing cabbage across eight net houses.