សហគមន៍ជនជាតិដើមភាគតិច(គ្រឹង)​ នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី​ ចាប់ផ្តេីមការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់

ចេញ​ផ្សាយ​ 14 Sep 2026
2
សហគមន៍ជនជាតិដើមភាគតិច(គ្រឹង)​ នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី​ ចាប់ផ្តេីមការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់
ក្រោមការគាំទ្ររបស់គម្រោង LASED III សហគមន៍ជនជាតិដើមភាគតិច(គ្រឹង) បានបង្កើត ក្រុមផលិតបន្លែ ដែលមានសមាជិកសរុបចំនួន ៣៧ គ្រួសារ។ ក្នុងចំណោមនេះ មាន ១២ គ្រួសារ ទទួលបានផ្ទះសំណាញ់ សម្រាប់ប្រើប្រាស់ក្នុងការដាំដុះបន្លែ។
បច្ចុប្បន្ន កសិករបានចាប់ផ្តើមរៀបចំដី និងអនុវត្តការដាំដុះបន្លែតាមបច្ចេកទេសកសិកម្មដែលពួកគាត់បានរៀនសូត្រពី សាលារៀនស្រែកសិករ នាពេលកន្លងមក។ ការអនុវត្តចំណេះដឹង និងបច្ចេកទេសទាំងនេះ បានជួយឱ្យកសិករមានសមត្ថភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងការដាំដុះ ថែទាំដំណាំ និងបង្កើនគុណភាពផលិតផល។
ជាលទ្ធផល កសិករបានទទួលផលបន្លែពីការដាំដុះ ហើយអាច ប្រមូលផល និងលក់ចេញបានជាបណ្តេីរ។ ការចាប់ផ្តើមមានផលិតផលសម្រាប់លក់នេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីការរីកចម្រើននៃក្រុមផលិត និងការចូលរួមរបស់សមាជិកក្នុងការអភិវឌ្ឍផលិតកម្មកសិកម្ម ដើម្បីបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។