សម្បទានិកនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង​ បានចូលរួមយ៉ាងសកម្ម និងខិតខំប្រឹងប្រែងក្នុងការរៀបចំដី ដាំដុះ និងថែទាំដំណាំកសិកម្ម ដោយប្រើប្រាស់ធនធានដែលមានស្រាប់ និងអនុវត្តតាមបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្ម

ចេញ​ផ្សាយ​ 14 Sep 2026
សម្បទានិកនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង​ បានចូលរួមយ៉ាងសកម្ម និងខិតខំប្រឹងប្រែងក្នុងការរៀបចំដី ដាំដុះ និងថែទាំដំណាំកសិកម្ម ដោយប្រើប្រាស់ធនធានដែលមានស្រាប់ និងអនុវត្តតាមបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្ម។
តាមរយៈការខិតខំប្រឹងប្រែងនេះ ពួកគាត់អាចផលិតដំណាំសម្រាប់បំពេញតម្រូវការគ្រួសារ និងលក់នៅលើទីផ្សារ ដែលជួយបង្កើនចំណូលគ្រួសារ កាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារសម្បទានិក។
ផលិតផលកសិកម្មដែលប្រមូលផលបាន ត្រូវបានដឹកយកទៅលក់តាមភូមិ និងទីតាំងផ្សេងៗនៅក្នុងឃុំ និងក្រៅឃុំ។ ជាមួយគ្នានេះ ឈ្មួញក៏បានចុះមកប្រមូលទិញដោយផ្ទាល់នៅទីតាំងផ្ទាល់ផងដែរ ដោយប្រើប្រាស់ម៉ូតូ ឬរម៉ក ដើម្បីប្រមូលទិញ និងដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ។