ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោង LASED IIl នៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ចេញផ្សាយ 14 Sep 2026
34
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) បានចូលរួមកិច្ចប្រជុំលើវឌ្ឍនភាពគម្រោងLASED III នៅសាលាស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ លោក ឫទ្ធី រតនៈជ័យសិទ្ធិ នាយកប្រត្តិបត្តិការនៃគម្រោងLASED III តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរមូលដ្ឋាន ក្រុមការងារគម្រោងថ្នាក់កណ្តាល និងថ្នាក់ខេត្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាព លទ្ធផលដែលសម្រេចបាន និងស្វែងរកដំណោះស្រាយដើម្បីកែលម្អលើបញ្ហាប្រឈមដែលមាន ជូនដល់ប្រជាពលរដ្ឋក្នុងទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំគោល និងឃុំទំរីង ខេត្តកំពង់ធំ។