ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ដឹកនាំក្រុមការងារចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោងLASED lll នៅទីតាំងសហគមន៍ជនជាតិដើមភាគតិចស្ថិតក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ 27 Aug 2026
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ជនជាតិដើមភាគតិច ដែលទទួលផលពីគម្រោង ស្ថិតក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលដែលសម្រេចបានដូចជា ស្ថានភាពការដាំដុះក្នុងផ្ទះសំណាញ់ បច្ចេកទេសក្នុងការរៀបចំដីកសិកម្ម និងពិនិត្យមើលទីតាំងខួងអណ្តូងដើម្បីទាញយកទឹកស្រោចស្រព។