ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ដឹកនាំក្រុមការងារចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោងLASED lll នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 27 Aug 2026
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយសម្បទានិកដែលទទួលផលពីគម្រោង ស្ថិតនៅដីសម្បទានសង្គមកិច្ចក្នុងឃុំសាមឃួយ ឃុំភ្លុក និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលដែលសម្រេចបាន ដូចជា ការចូលតាំងទីលំនៅ ស្ថានភាពការដាំដុះ ការងារជីកស្រះទឹក និងការងារសាងសង់ផ្ទះសំណាញ់។