ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទៅកាន់ទីតាំងគម្រោង LASED IIl
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) បានចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទៅកាន់ទីតាំងដីសម្បទានសង្គមកិច្ច ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលដែលសម្រេចបាន ដូចជា ការចូលតាំងទីលំនៅ ស្ថានភាពការដាំដុះ ការងារជីកស្រះទឹក និងការងារសាងសង់ផ្ទះសំណាញ់ ព្រមទាំងជួបសំណេះសំណាលជាមួយសម្បទានិក ស្ថិតក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។