នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍ ដំណាក់កាលទី៣ (LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពង្រឹង និងតម្រង់ទិសក្រុមផលិតបន្លែ ព្រមទាំងពិភាក្សា និងរៀបចំការត្រៀមលក្ខណៈសម្រាប់កម្មវិធីថតវីដេអូរបស់គម្រោង។
សកម្មភាពនេះបានប្រព្រឹត្តទៅនៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងអំឡុងសកម្មភាព ក្រុមការងារបានពិភាក្សាជាមួយក្រុមផលិតបន្លែ អំពីការពង្រឹងការរៀបចំផលិតកម្ម ការគ្រប់គ្រងក្រុម និងការត្រៀមខ្លួនសម្រាប់ការថតវីដេអូ ដោយផ្តោតលើការបង្ហាញសកម្មភាព និងលទ្ធផលជាក់ស្តែងរបស់ក្រុមផលិតបន្លែ នៅក្នុងតំបន់ LASED III។
សកម្មភាពនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ និងមានអ្នកចូលរួមសរុប ១៥នាក់ ក្នុងនោះស្ត្រី ៩នាក់។
តាមរយៈសកម្មភាពនេះ គម្រោង LASED III នឹងបន្តពង្រឹងសមត្ថភាព និងតម្រង់ទិសដល់ក្រុមផលិតបន្លែ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ការរៀបចំក្រុម និងការបង្ហាញពីសមិទ្ធផលរបស់សម្បទានិក តាមរយៈការផលិតមាតិកាវីដេអូសម្រាប់ផ្សព្វផ្សាយសកម្មភាពរបស់គម្រោង។