វគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីបច្ចេកទេសដាំដុះដំណាំស្រូវ

ចេញ​ផ្សាយ​ 27 Aug 2026
នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍ ដំណាក់កាលទី៣ (LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះរៀបចំវគ្គបណ្តុះបណ្តាល សាលារៀនស្រែកសិករ ស្តីពីបច្ចេកទេសដាំដុះដំណាំស្រូវ ជូនដល់សម្បទានិក នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍ (LASED III) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសរបស់សម្បទានិក លើការដាំដុះ និងការគ្រប់គ្រងដំណាំស្រូវ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងលើកកម្ពស់ជីវភាពគ្រួសារ។
វគ្គបណ្តុះបណ្តាលមានអ្នកចូលរួមសរុប ៥០នាក់ ក្នុងនោះស្ត្រី ៤២នាក់ ដែលបានចូលរួមសិក្សា ពិភាក្សា និងអនុវត្តចំណេះដឹងបច្ចេកទេសពាក់ព័ន្ធនឹងការផលិតដំណាំស្រូវ។
តាមរយៈសកម្មភាពនេះ គម្រោង LASED III បន្តគាំទ្រដល់សម្បទានិក តាមរយៈការផ្តល់ចំណេះដឹង និងបច្ចេកទេសកសិកម្មសមស្រប ដើម្បីជួយឱ្យពួកគាត់អាចអនុវត្តការផលិតកសិកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងរួមចំណែកបង្កើនប្រាក់ចំណូលរបស់គ្រួសារ។