សកម្មភាពចុះពង្រឹងសហគមន៍កសិកម្មស្ត្រី «ក្តីសង្ឃឹមរស្មីសាមគ្គី» នៃគម្រោង LASED III

ចេញ​ផ្សាយ​ 27 Jul 2026
19
នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកស្រី ប៊ិន រតនា អនុប្រធានមន្ទីរ និងជាជនបង្គោលគម្រោង បានចុះពង្រឹងសហគមន៍កសិកម្មស្ត្រី «ក្តីសង្ឃឹមរស្មីសាមគ្គី» នៅរោងប្រជុំភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សកម្មភាពនេះមានការចូលរួមពីមន្ត្រីថ្នាក់ខេត្ត ប្រធានភូមិ ប្រធាន និងគណៈកម្មការសហគមន៍ ព្រមទាំងសមាជិកសហគមន៍កសិកម្ម សរុបចំនួន ២៨នាក់ ក្នុងនោះស្ត្រី ១៦នាក់។
គោលបំណងនៃការចុះពង្រឹង រួមមាន៖
-ពិនិត្យស្ថានភាពការគ្រប់គ្រងសហគមន៍
-ពិនិត្យរបាយការណ៍ប្រចាំឆ្នាំ និងបញ្ជីស្នាម
-ពិនិត្យការគ្រប់គ្រងមុខរបររបស់សហគមន៍
-ផ្សព្វផ្សាយព័ត៌មាន និងផែនការបន្តឆ្នាំ២០២៦
-ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ
-ពង្រឹងក្រុមផលិតកម្ម (ក្រុមដាំបន្លែ និងក្រុមចិញ្ចឹមមាន់)។
លទ្ធផលសំខាន់ៗ៖
-សហគមន៍មានដំណើរការល្អប្រសើរ ទាំងការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តមុខរបរ។
-បច្ចុប្បន្នសហគមន៍មានសមាជិកសរុប ៣៥នាក់ ក្នុងនោះស្ត្រី ២៨នាក់។ ក្រុមការងារបានជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់ជាសមាជិកចូលរួមបន្ថែម ដើម្បីទទួលបានអត្ថប្រយោជន៍ពីសហគមន៍។
-មុខរបរសំខាន់ៗរួមមាន ការទិញ-លក់ស្រូវ ការទិញ-លក់ជីកសិកម្ម ការដាំបន្លែ និងការចិញ្ចឹមមាន់។
-សហគមន៍ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមមាន អង្គការឡូយធើរ៉ាន (LWF) កម្មវិធី ASPIRE-AT, GIZ និង ARDB។
ការចុះពង្រឹងនេះ គឺជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពសហគមន៍កសិកម្ម ឱ្យមានភាពរឹងមាំ បង្កើនប្រាក់ចំណូល និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងប្រកបដោយចីរភាព។