ខេត្តកំពត៖ ថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គម្រោងបែងចែកដើម្បីសង្គមកិច្ច និងការភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ "ដើម្បីឈ្វេងយល់ពីបរិបទបច្ចុប្បន្នរបស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ នៅទីរួមខេត្តកំពត។
អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងសកលវិទ្យាល័យនានា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា តំណាងក្រសួង-ស្ថាប័ន និងតំណាងរដ្ឋបាលខេត្តពាក់ព័ន្ធ។
ដំណើរការអង្គសិក្ខាសាលាបានពិនិត្យនិងវាយតម្លៃលើការងារដែលបានអនុវត្តកន្លងមក ដោយផ្តោតលើ៖ លំនៅឋាន សាលារៀន សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាសហគមន៍នេសាទ ដើម្បីបង្កើនចំណូល ធានាការចំណាយប្រចាំថ្ងៃ ប្រាក់សន្សំ និងកាត់បន្ថយបំណុលរបស់ប្រជាជន។