ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ដឹកនាំក្រុមការងារចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោងLASED lll នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តចំនួន៤

ចេញ​ផ្សាយ​ 06 Jul 2026
21
ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយក​ផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាលទី៣ (LASED III) បានដឹកនាំក្រុមការងារចុះជួប​សំណេះ​សំណាលជាមួយសម្បទានិកដែលទទួលផលពីគម្រោង ស្ថិតក្នុងខេត្ត​ចំនួន៤រួមមាន៖ ខេត្តកំពង់ធំ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។
គោលបំណងនៃការចុះពិនិត្យ ដើម្បីវាយតម្លៃពីស្ថានភាពនៃការរស់នៅ ការ​ប្រកប​របរចិញ្ចឹមជីវិត បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចុះពិនិត្យវឌ្ឍនភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅគោលដៅទីតាំងសម្បទានដី​សង្គមកិច្ចស្ថិតនៅខេត្តចំនួន៤នោះ ដោយមានការចូលរួមពីក្រុមការងារគម្រោង​ថ្នាក់កណ្តាល និងថ្នាក់ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕