វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញសាលារៀនស្រែកសិករលើដំណាំដំឡូងមី នៅភូមិពូត្រុំ សង្កាត់រមនា ក្រុមសែនមនោរម្យ ខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ 26 Jun 2026
26
ខេត្តមណ្ឌលគីរី: នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោង LASED III ផ្នែកដំណាំ បានចុះទៅបើកដំណើរការវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនៃសាលារៀនស្រែកសិករលើដំណាំដំឡូងមី នៅភូមិពូត្រុំ សង្កាត់រមនា ក្រុមសែនមនោរម្យ ខេត្តមណ្ឌលគីរី។
សាលារៀនស្រែកសិករលើដំណាំដំឡូងមី បានផ្តោតទៅលើមេរៀនសំខាន់ៗ ដូចជាការរៀបចំដី ការជ្រើសរើសពូជ ការប្រើប្រាស់ជី ការធ្វើជីទឹក និងការប្រមូលផល ដោយមានការអនុវត្តបង្ហាញជាក់ស្តែងផងដែរ។
សាលារៀនស្រែកសិករនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី អ្នកសម្របសម្រួលកសិកម្ម (ADF) និងសមាជិកក្រុមផលិត សរុបចំនួន ២០នាក់ ស្រី ១៣នាក់។