ពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកពូជដំណាំហូបផ្លែជូនសម្បទានិក ចំនួន៥៥២ គ្រួសារ នៅឃុំភ្លក ឃុំសាមឃួយ និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 26 Jun 2026
22
នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III ថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានអមដំណើរ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងរៀបចំពិធីចែកពូជដំណាំហូបផ្លែជូនសម្បទានិក ចំនួន ៥៥២ គ្រួសារ នៅឃុំភ្លក ឃុំសាមឃួយ និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សកម្មភាពនេះមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ តាមរយៈការជំរុញការដាំដុះដំណាំហូបផ្លែ ដើម្បីបង្កើនសន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រាក់ចំណូលគ្រួសារ។ ការអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលដោយផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ចំពោះសុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាលទ្ធផល សម្បទានិកចំនួន ៥៥២ គ្រួសារ នៅក្នុងឃុំទាំងបី បានទទួលពូជដំណាំហូបផ្លែសម្រាប់យកទៅដាំដុះ និងអភិវឌ្ឍជីវភាពគ្រួសារ ដែលជាការរួមចំណែកដល់ការអនុវត្តគោលដៅរបស់គម្រោង LASED III ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។