នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក ស៊ឹម បូរ៉ាមី សហការជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងអ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADFs) បានចុះសម្របសម្រួល និងអនុវត្តសកម្មភាពផ្សព្វផ្សាយ ព្រមទាំងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្រុមផលិតកម្មមាន់ នៅទីតាំងដីគម្រោង LASED III ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។