សកម្មភាពចុះផ្សព្វផ្សាយ និងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្រុមស្វាយចន្ទី នៅទីតាំងដីគម្រោង LASED III ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 22 Jun 2026
29
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក ស៊ឹម បូរ៉ាមី រួមជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងអ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADF) បានចុះអនុវត្តសកម្មភាពផ្សព្វផ្សាយ និងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្រុមស្វាយចន្ទី នៅទីតាំងដីគម្រោង LASED III ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សកម្មភាពនេះមានការចូលរួមពីសម្បទានិក និងសមាជិកក្រុមសរុបចំនួន ៤៤នាក់ ក្នុងនោះស្ត្រី ២៥នាក់។ ការរៀបចំការបោះឆ្នោតមានគោលបំណងជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព ទទួលបានការគាំទ្រពីសមាជិក និងអាចដឹកនាំក្រុមស្វាយចន្ទីរឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី តម្លាភាព និងមានការចូលរួមយ៉ាងសកម្មពីសមាជិកទាំងអស់ ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរួមក្នុងការអភិវឌ្ឍក្រុមស្វាយចន្ទីរនៅក្នុងសហគមន៍គម្រោង LASED III។