សកម្មភាពចុះផ្សព្វផ្សាយ និងរៀបចំការបោះឆ្នោតជ្រើសរើសភ្នាក់ងារសុខភាពសត្វភូមិ នៅទីតាំងដីគម្រោង LASED III ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 22 Jun 2026
27
 នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក ម៉ម សុមុនី ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងអ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADF) បានចុះអនុវត្តសកម្មភាពផ្សព្វផ្សាយ និងរៀបចំការបោះឆ្នោតជ្រើសរើសភ្នាក់ងារសុខភាពសត្វភូមិ នៅទីតាំងដីគម្រោង LASED III ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សកម្មភាពនេះមានអ្នកចូលរួមសរុបចំនួន ៩០នាក់ ក្នុងនោះស្ត្រី ៦៣នាក់ ដោយផ្តោតលើការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ភ្នាក់ងារសុខភាពសត្វភូមិ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការការពារ ការតាមដាន និងការរាយការណ៍ជំងឺសត្វនៅតាមមូលដ្ឋាន។
ជាលទ្ធផល សហគមន៍ និងសម្បទានិកបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការងារសុខភាពសត្វភូមិ។ មានសម្បទានិកស្ម័គ្រចិត្តឈរឈ្មោះជាបេក្ខជនចំនួន ៤រូប ហើយតាមរយៈដំណើរការបោះឆ្នោតប្រកបដោយតម្លាភាព និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ បានជ្រើសរើសភ្នាក់ងារសុខភាពសត្វភូមិចំនួន ២រូប ដូចខាងក្រោម៖
1. លោក មឹង តូ – ទូរស័ព្ទ៖ 060 659 619
2. លោក ជន ឈាង – ទូរស័ព្ទ៖ 088 994 9559។