វគ្គបណ្តុះបណ្តាលស្តីពី វិធានការកសិកម្មគិតគូរអាហារូបត្ថម្ភ យេនឌ័រ និងអនាម័យ ក្នុងខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 15 Jun 2026
28
ក្រុមការងារអនុវត្តគម្រោង​ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងអ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី វិធានការកសិកម្មគិតគូរអាហារូបត្ថម្ភ យេនឌ័រ និងអនាម័យ ចំនួន ៤វគ្គ ដោយមានអ្នកចូលរួមសរុបចំនួន ៣៤៤រូប ក្នុងនោះស្ត្រី ២១៣រូប ដូចខាងក្រោម៖
* ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកចូលរួមចំនួន ១៥៧រូប ក្នុងនោះស្ត្រី ៩២រូប។
* ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកចូលរួមចំនួន ៣៤រូប ក្នុងនោះស្ត្រី ២១រូប។
* ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកចូលរួមចំនួន ១២៤រូប ក្នុងនោះស្ត្រី ៨៨រូប។
* ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកចូលរួមចំនួន ២៩រូប ក្នុងនោះស្ត្រី ១២រូប។
បន្ថែមលើនេះ សម្បទានិកបានចុច​ Subscribe Channel Telegram ចំនួន ១រូប ក្នុងនោះស្ត្រី ១រូប។
ចំពោះវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់ នៅឃុំគោល មានចំនួនសរុប ២០៧ខ្នង ក្នុងនោះ៖
* សាងសង់រួចរាល់ ១៥០ខ្នង
* ចាក់ជើងសសររួច ៤៣ខ្នង
* មិនទាន់សាងសង់ ១៤ខ្នង
ដោយឡែក នៅឃុំទំរីង មានចំនួនសរុប ១៤៦ខ្នង ក្នុងនោះ៖
* តម្លើងគ្រោងរួច ២៥ខ្នង
* មិនទាន់សាងសង់ ១២១ខ្នង
ជារួម ផ្ទះសំណាញ់នៅឃុំគោល និងឃុំទំរីង មានចំនួនសរុប ៣៥៣ខ្នង។