វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនៃសាលារៀនស្រែកសិករលើដំណាំស្រូវ នៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ

ចេញ​ផ្សាយ​ 15 Jun 2026
35
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III ផ្នែកដំណាំ បានបន្តវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនៃសាលារៀនស្រែកសិករលើដំណាំស្រូវ នៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ។
វគ្គបណ្តុះបណ្តាលបានផ្តោតលើបច្ចេកទេសសំខាន់ៗក្នុងការដាំដុះស្រូវ រួមមាន ការរៀបចំដី ការជ្រើសរើសពូជ ការប្រើប្រាស់ជី និងការប្រមូលផល ដោយមានការអនុវត្តជាក់ស្តែង។ សកម្មភាពនេះមានអ្នកចូលរួមសរុប ៤១នាក់ ក្នុងនោះស្ត្រី ២៧នាក់។