វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនៃសាលារៀនស្រែកសិករលើដំណាំស្វាយចន្ទី នៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី
ចេញផ្សាយ 15 Jun 2026
42
ខេត្តរតនគិរី៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោង LASED III ផ្នែកដំណាំ បានចុះទៅបើកដំណើរការវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនៃសាលារៀនស្រែកសិករលើដំណាំស្វាយចន្ទី នៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
សាលារៀនស្រែកសិករលើដំណាំស្វាយចន្ទី បានផ្តោតទៅលើមេរៀនសំខាន់ៗ ដូចជាការរៀបចំដី ការជ្រើសរើសពូជ ការប្រើប្រាស់ជី ការធ្វើជីទឹក ការតត្រួយ ការតាក់តែងមែក និងការប្រមូលផល ដោយមានការអនុវត្តបង្ហាញជាក់ស្តែងផងដែរ។
សាលារៀនស្រែកសិករនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី អ្នកសម្របសម្រួលកសិកម្ម (ADF) និងប្រជាជននៃអ្នកទទួលផល សរុបចំនួន ៤០នាក់ ស្រី ២៣នាក់។