វគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការផ្សារភ្ជាប់ទីផ្សារ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 04 Jun 2026
8
ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២0២៦៖ ក្រុមការងារអនុសមាសភាគផ្នែកសិកម្មឧស្សាហកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) សហការជាមួយក្រុមហ៊ុនទីប្រឹក្សាអភិវឌ្ឍន៍កសិកម្ម (RDC) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការផ្សារភ្ជាប់ទីផ្សារ ក្រោមអធិបតីភាព លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍដំណាំរដូវ និងជាប្រធានផ្នែកបច្ចេកទេស នៃគម្រោង LASED III ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងថ្នាក់កណ្តាល ទីប្រឹក្សាបច្ចេកទេស មន្តី្រអនុវត្តគម្រោង និងអ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម (ADF) មកពីខេត្តចំនួន៩ ក្នុងនោះមានដូចជា ខេត្តកំពង់ធំ កំពង់ឆ្នាំង ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី បាត់ដំបង ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ សរុបអ្នកចូលរួមប្រមាណ ៥៧នាក់ ស្រី ៨នាក់។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកចូលរួម(ជាពិសេស​ អ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម​ ADF)ឱ្យអាចផ្សព្វផ្សាយ និងផ្ទេរចំណេះដឹងទៅកាន់កសិករ និងសហគមន៍គោលដៅ ដើម្បីរួមចំណែកលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។