វគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ (FFS) លើដំណាំពោតក្រហម និងដំណាំស្រូវ ជូនដល់ក្រុមផលិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ 27 May 2026
5
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអនុសមាសភាពផ្នែកដំណាំ និងអនុសមាសភាពផ្នែកផ្សព្វផ្សាយ នៃគម្រោង LASED III បានចុះទៅបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ (FFS) លើដំណាំពោតក្រហម និងដំណាំស្រូវ ជូនដល់ក្រុមផលិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងភ្នាក់ងារអភិវឌ្ឍន៍កសិកម្មឃុំ (ADF) ផងដែរ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបានចែករំលែកចំណេះដឹង និងបច្ចេកទេសសំខាន់ៗលើការដាំដុះដំណាំពោតក្រហម និងដំណាំស្រូវ រួមមាន៖
១. ការរៀបចំដី និងការជ្រើសរើសពូជ
២. ការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ
៣. ការគ្រប់គ្រងសត្វល្អិត និងជំងឺដំណាំ
៤. ការប្រមូលផល និងការរក្សាទុកក្រោយប្រមូលផល
វគ្គបណ្តុះបណ្តាលទាំងពីរនេះ មានអ្នកចូលរួមសរុបចំនួន ៨៣នាក់ ក្នុងនោះស្ត្រីចំនួន ៦០នាក់ ដែលបានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់របស់សហគមន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្ម។