សកម្មភាពចុះផ្សព្វផ្សាយសេចក្ដីប្រកាស ស្ដីពីការបង្កើត និងគ្រប់គ្រងព្រៃសហគមន៍ស្រែលើសែនជ័យ ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ 27 May 2026
5
កន្លងទៅកាលពីថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះផ្សព្វផ្សាយសេចក្ដីប្រកាស ស្ដីពីការបង្កើត និងគ្រប់គ្រងព្រៃសហគមន៍ស្រែលើសែនជ័យ ស្ថិតនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លទ្ធផលនៃការបិទផ្សាយសេចក្ដីប្រកាសនេះ បានអនុវត្តនៅចំនួន ៣ទីតាំង រួមមាន៖
១. សាលាឃុំជាំក្រវៀន
២. ផ្ទះលោកមេភូមិស្រែលើសែនជ័យ
៣. អគារសហគមន៍កសិកម្មពន្លឺរស្មីសាមគ្គីសែនជ័យ
ជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីប្រកាសដល់តំណាងសម្បទានិកចំនួន ១៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៨នាក់។
ក្នុងឱកាសនោះ លោក សឿង សុផន នាយរងខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ បានផ្តល់ការណែនាំបន្ថែមដល់អ្នកចូលរួមថា ក្នុងករណីមានអ្នកជំទាស់ ឬមានការពាក់ព័ន្ធណាមួយ សូមធ្វើការជូនដំណឹងទៅប្រធានសហគមន៍ព្រៃឈើស្រែលើសែនជ័យ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការតាមនីតិវិធី។