វគ្គបណ្តុះបណ្តាលស្តីពី ការដាំដុះដំណាំស្រូវ នៅតំបន់ដីសម្បទានសង្គមកិច្ច របស់ LASED III ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 22 May 2026
17

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហការី បានចូលរួមកិច្ចសហការសម្របសម្រួលជាមួយក្រុមហ៊ុន ខេមហ្រ្គមហ្វាម ក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពី ការដាំដុះដំណាំស្រូវ ចំនួន ៤វគ្គ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ដីសម្បទានសង្គមកិច្ច របស់ LASED III ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹង និងបច្ចេកទេសដល់សម្បទានិក ពាក់ព័ន្ធនឹងការជ្រើសរើសគ្រាប់ពូជ ការព្រោះគ្រាប់ និងការពិនិត្យដំណុះគ្រាប់ស្រូវ ដើម្បីត្រៀមសម្រាប់ការដាំដុះនាពេលខាងមុខ។

ជាលទ្ធផល៖
-ក្រុមគ្រូបង្គោលទី១ បណ្តុះបណ្តាលនៅផ្ទះសម្បទានិក ឈ្មោះ លន់ លុច មានអ្នកចូលរួមសរុប ៧១នាក់ ក្នុងនោះ ស្រី ៦២នាក់។
-ក្រុមគ្រូបង្គោលទី២ បណ្តុះបណ្តាលនៅអាគារប្រមូលផ្តុំ មានអ្នកចូលរួមសរុប ៧៤នាក់ ក្នុងនោះ ស្រី ៥៩នាក់។

សកម្មភាពនេះជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពសម្បទានិក និងលើកកម្ពស់ផលិតភាពកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

#LASEDIII #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ #ធនាគារពិភពលោក