នៅថ្ងៃទី ១៩ ដល់ ២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចុះពិនិត្យតាមដាន និងពង្រឹងក្រុមប្រើប្រាស់ទុនបង្វិលរបស់គម្រោង LASED II នៅលើទីតាំងសម្បទានដីសង្គមកិច្ច ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សកម្មភាពនេះមានការចូលរួមពីមន្ត្រីថ្នាក់ខេត្ត មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកក្រុមប្រើប្រាស់ទុនបង្វិល សរុបចំនួន ៣៥នាក់ ក្នុងនោះស្រី ១៣នាក់។
បន្ទាប់ពីការចុះពិនិត្យតាមដាន និងប្រជុំពិភាក្សា បានរកឃើញថា ក្នុងចំណោមក្រុមប្រើប្រាស់ទុនបង្វិលចំនួន ១០ក្រុម មានលទ្ធផលដូចខាងក្រោម៖
• ២ក្រុម កំពុងដំណើរការបានពេញលេញ
• ៣ក្រុម កំពុងដំណើរការមិនទាន់ពេញលេញ
• ៥ក្រុម មិនទាន់មានដំណើរការខ្ចី-សង
ការចុះពិនិត្យ និងពង្រឹងនេះ មានគោលបំណងជំរុញការគ្រប់គ្រង និងការប្រើប្រាស់ទុនបង្វិលឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់សម្បទានដីសង្គមកិច្ច។
#LASEDIII #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ #ធនាគារពិភពលោក