ចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម សមភាពយេនឌ័រ ការសម្រេចចិត្តរួម និងការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ នៅសហគមន៍ជនជាតិដើមភាគតិចរវៀង ស្ថិតក្នុងឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ចេញ​ផ្សាយ​ 21 May 2026
16
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកយេនឌ័រ និងទីប្រឹក្សាយេនឌ័រ នៃគម្រោង LASED III សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តក្រចេះ ដោយមានការចូលរួមពីក្រុមការងារពាក់ព័ន្ធ មន្ទីរកិច្ចការនារី និងអ្នកសម្របសម្រួលផ្នែកកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម សមភាពយេនឌ័រ ការសម្រេចចិត្តរួម និងការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ នៅសហគមន៍ជនជាតិដើមភាគតិចរវៀង ស្ថិតក្នុងឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ៤៩នាក់ ក្នុងនោះ ស្ត្រី ៣១នាក់ ស្មើនឹង ៦៣.២៧%។
គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីទស្សនទាន និងការបញ្ជ្រាបយេនឌ័រ ព្រមទាំងជំរុញការចូលរួមស្មើភាពរវាងស្ត្រី និងបុរស ក្នុងការអភិវឌ្ឍសហគមន៍ និងក្រុមផលិត។
លទ្ធផលរំពឹងទុក គឺអ្នកចូលរួមទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែប្រសើរអំពីគោលគំនិតយេនឌ័រ ការវិភាគតួនាទី និងតម្រូវការរបស់ស្ត្រី និងបុរស ព្រមទាំងការយល់ដឹងអំពីអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដើម្បីរួមចំណែកកាត់បន្ថយវិសមភាពយេនឌ័រ ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ការងារក្នុងសម្បទានដីសង្គមកិច្ច និងសកម្មភាពអភិវឌ្ឍន៍សហគមន៍របស់ជនជាតិដើមភាគតិច។