នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ផុន រិណុ ប្រធានអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃគម្រោង LASED III, ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រួមជាមួយក្រុមការងារថ្នាក់ជាតិ មន្ទីរពាក់ព័ន្ធ និងអ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម (ADF) បានចូលរួមរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីវិធានកសិកម្មគិតគូរអាហារូបត្ថម្ភ យេនឌ័រ និងអនាម័យ នៅទីតាំងដីគម្រោង LASED III ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុបចំនួន ៧០នាក់ ក្នុងនោះស្រី ៤៦នាក់ ស្មើនឹង ៦៥.៧១%។
-គោលបំណងនៃវគ្គបណ្តុះបណ្តាល
ផ្នែកទ្រឹស្តី រួមមាន៖
• ការថែទាំស្រ្តីមានផ្ទៃពោះមុន និងក្រោយសម្រាល
• ការការពារ និងលើកកម្ពស់សុខមាលភាពកុមារ
• ទំនាក់ទំនងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
• ការរស់នៅស្អាត (ទឹកស្អាត និងអនាម័យ)
ផ្នែកអនុវត្តន៍ រួមមាន៖
• កែច្នៃបបរខាប់គ្រប់គ្រឿង
• កែច្នៃភេសជ្ជៈទឹកដោះស្វាយចន្ទី
-លទ្ធផលរំពឹងទុក
តាមរយៈវគ្គបណ្តុះបណ្តាលនេះ គម្រោងរំពឹងថានឹងរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីអាហារូបត្ថម្ភ ការថែទាំសុខភាពស្រ្តី និងកុមារ ការលើកកម្ពស់សមភាពយេនឌ័រ ការអនុវត្តអនាម័យ និងការប្រើប្រាស់ទឹកស្អាត ព្រមទាំងជំរុញឱ្យប្រព័ន្ធស្បៀងអាហារកាន់តែប្រសើរឡើង តាមរយៈការផលិត និងកែច្នៃផលិតផលកសិកម្មដែលសម្បូរទៅដោយជីវជាតិ និងមានតម្លៃបន្ថែម។