ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) និងសហការី បានចុះបំពេញបេសកកម្ម ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដេីម្បីប្រជុំពិនិត្យ និងរៀបចំផែនការ សម្រាប់ការអនុវត្តគម្រោង ក្នុងឆ្នាំ ២០២៦ និងប្រកាសសេចក្តីសម្រេចថ្មី ទទួលស្គាល់សមាសភាព មន្ត្រីក្នុងខេត្តនិមួយៗ ។
កិច្ចប្រជុំបានពិនិត្យ និង ពិភាក្សាលើចំណុចសំខាន់ៗដូចជា៖
១. តាមដានវឌ្ឍនភាព និងវាយតម្លៃលទ្ធផលការងារតាមគោលដៅនីមួយៗរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមក
២. ដាក់ចេញនូវទិសដៅសកម្មភាពការងារអាទិភាពដើម្បីសម្រេចអោយបានតាមសូចនាករដែលបានកំណត់
៣. ពិនិត្យលទ្ធភាពដោះស្រាយបញ្ហាទីផ្សារ ជូនអ្នកទទួលផលពីគម្រោង។